ស្ថាប័ន Volleyball World កាល​ពី​ពេល​ថ្មីៗ បាន​បញ្ចេញ​តារាង​ចំណាត់​ថ្នាក់ កីឡាករបាល់ទះកំពូលទាំង ១០ សម្រាប់ឆ្នាំ ២០២៥ ដោយ​ស្មាត់របស់​ជម្រើសជាតិ អ៉ីតាលី Alessandro Michieletto ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១។

ចំណាត់ថ្នាក់របស់កីឡាករបាល់ទះលំដាប់កំពូលទាំង ១០ ក្នុងឆ្នាំ ២០២៥ មាន​ដូច​ខាង​ក្រោម៖

  • កីឡាករ Alessandro Michieletto ស្មាត់ជម្រើសជាតិ របស់អ៉ីតាលី
  • កីឡាករ Alex Nikolov ស្មាត់ជម្រើសជាតិ របស់ប៊ុលហ្គារី
  • កីឡាករ Simone Gianelli អ្នកលើកបាល់ជម្រើសជាតិ របស់អ៉ីតាលី
  • កីឡាករ Jakub Kochanowski អ្នកបាំងបាល់កណ្តាលសញ្ជាតិ របស់ប៉ូឡូញ
  • កីឡាករ Wilfredo Leon ស្មាត់ជម្រើសជាតិ របស់ប៉ូឡូញ
  • កីឡាករ Simeon Nikolov អ្នកលើកបាល់ របស់ប៊ុលហ្គារី
  • កីឡាករ Fabio Balaso លីប៉ើរ៉ូរបស់ក្រុមជម្រើសជាតិ របស់អ៉ីតាលី
  • កីឡាករ Aleks Grozdanov អ្នកបាំងបាល់កណ្តាលជម្រើសជាតិ របស់ប៊ុលហ្គារី
  • កីឡាករ Jan Kozamernik អ្នកបាំងបាល់កណ្តាលជម្រើសជាតិ របស់​ស្លូវេនី
  • កីឡាករ Patrick Indra ស្មាត់ជម្រើសជាតិ របស់​សាធារណ:រដ្ឋឆេក។

គួរបញ្ជាក់ថា សម្រាប់​ការ​ដាក់​ពិន្ទុរបស់ Volleyball World គឺផ្អែកលើសមិទ្ធផល ក៏ដូចជាសមត្ថភាពរបស់កីឡាករ ដែលបានបង្ហាញ ក្នុង​ការ​ប្រកួត​នានានៅឆ្នាំ ២០២៥ ជាមួយក្រុមជម្រើសជាតិ ក៏ដូចជាក្នុងពានរង្វាន់ Volleyball Nations League និង ពាន​រង្វាន់ FIVB Volleyball Men’s World Championship ជាដើម៕

Share.