ក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៦ឆ្នាំ និង ១៨ឆ្នាំ កំពុងកាន់កាប់កំពូលតារាង ដូចគ្នា ក្នុងពានរង្វាន់លីគយុវជន អាយុ១៦ និង១៨ឆ្នាំ Cambodian Youth League ឆ្នាំ២០២៥-២៦ ត្រឹមជុំទី២ សប្ដាហ៍ទី១១ មុនចាប់ផ្ដើមសប្ដាហ៍ថ្មី ថ្ងៃអាទិត្យ ទី៤ ឆ្នាំ២០២៦នេះ។

ក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៦ឆ្នាំ បើទោះជារបូត ៣ពិន្ទុជាលើកដំបូង តែក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៦ឆ្នាំ នៅតែបន្តឈរកំពូលតារាង ក្រោយឆ្លងកាត់ ១១ប្រកួតឈ្នះទាំង ១០ប្រកួត ចាញ់១ ស៊ុតបាន ៤៩គ្រាប់របូតវិញ តែ៨គ្រាប់ប៉ុណ្ណោះ នៃពានរង្វាន់លីគយុវជនឆ្នាំ២០២៥-២៦។
តារាងចំណាត់ថ្នាក់ Cambodian Youth League ឆ្នាំ២០២៥-២៦ ត្រឹមសប្ដាហ៍ទី១១៖


ដោយឡែកសម្រាប់ក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៨ឆ្នាំ ឆ្លងកាត់១១ប្រកួត ឈ្នះ១០ប្រកួត មិនទាន់ស្មើ ចាញ់តែ ១ប្រកួតប៉ុណ្ណោះ ឈរនៅកំពូលតារាង មាន៣០ពិន្ទុ។

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន ១០ក្រុមចូលរួមប្រជែងពាន រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕
កម្មវិធីប្រកួត សប្ដាហ៍ទី១២ ថ្ងៃអាទិត្យ ទី៤ ធ្នូនេះ៖



