​​កាល​ពីអត្ថបទមុន អ្នកគាំទ្រ​បាន​ដឹងពីតារាង​ចំណាត់​ថ្នាក់ កីឡាករបាល់ទះកំពូលទាំង ១០ សម្រាប់ឆ្នាំ ២០២៥​ ថ្ងៃនេះ ​យើង​នឹង​នាំ​ប្រិយមិត្ត​មក​ដឹង​ពី​ចំណាត់​ថ្នាក់​កីឡាការិនី បាល់ទះកំពូលទាំង ១០ សម្រាប់ឆ្នាំ ២០២៥​ វិញ​ម្ដង។

យោង​តាម​ស្ថាប័ន Volleyball World កាល​ពី​ពេល​ថ្មីៗ បាន​បញ្ចេញ​តារាង​ចំណាត់​ថ្នាក់ កីឡាការិនីបាល់ទះកំពូលទាំង ១០ សម្រាប់ឆ្នាំ ២០២៥ ដោយ លីប៉ើរ៉ូរបស់ក្រុមជម្រើសជាតិ  របស់អ៉ីតាលី កីឡាការិនី Monica De Gennaro ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១។

  • កីឡាការិនី Monica De Gennaro លីប៉ើរ៉ូរបស់ក្រុមជម្រើសជាតិ  របស់អ៉ីតាលី
  • កីឡាការិនី Gabi Guimaraes ស្មាត់ជម្រើសជាតិ របស់ប្រេស៊ីល
  • កីឡាការិនី Alessia Orro អ្នកលើកបាល់ជម្រើសជាតិ របស់អ៉ីតាលី
  • កីឡាការិនី Melissa Vargas ស្មាត់ជម្រើសជាតិ របស់​សតួកគី
  • កីឡាការិនី Julia Kudies អ្នកបាំងបាល់កណ្តាលសញ្ជាតិ របស់ប្រេស៊ីល
  • កីឡាការិនី Ekaterina Antropova ស្មាត់ជម្រើសជាតិ របស់អ៊ីតាលី
  • កីឡាការិនី Mayu Ishikawa ស្មាត់ជម្រើសជាតិ របស់ជប៉ុន
  • ​កីឡាការិនី Paola Egonu ស្មាត់ជម្រើសជាតិ របស់អ៊ីតាលី
  • កីឡាការិនី Anna Danesi អ្នកបាំងបាល់កណ្តាលសញ្ជាតិ របស់អ៊ីតាលី
  • កីឡាការិនី Myriam Sylla ស្មាត់ជម្រើសជាតិ របស់អ៊ីតាលី

សម្រាប់​ការ​ដាក់​ពិន្ទុរបស់ Volleyball World គឺផ្អែកលើសមិទ្ធផល ក៏ដូចជាសមត្ថភាពរបស់កីឡាករ ដែលបានបង្ហាញ ក្នុង​ការ​ប្រកួត​នានានៅឆ្នាំ ២០២៥ ជាមួយក្រុមជម្រើសជាតិ ក៏ដូចជាក្នុងពានរង្វាន់ Volleyball Nations League និង ពាន​រង្វាន់ FIVB Volleyball Men’s World Championship ជាដើម។

គួរបញ្ជាក់ថា ក្រុម​បាល់ទះនារីអ៊ីតាលី បាន​ក្លាយ​ជាម្ចាស់​ជើងឯក នៃពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025 បន្ទាប់​ពី​យក​ឈ្នះ​ប្រេស៊ី វគ្គផ្ដាច់ព្រ័ត្រ ក្នុង​លទ្ធផល ៣-១ (២២–២៥, ២៥–១៨, ២៥–២២, ២៥–២២) កាលពី​ថ្ងៃទី២៧ កក្កដា ២០២៥។

Share.