កូតឌីវ័រ និង អាល់ហ្សេរី ជាក្រុមទី៧និងទី៨ ដែកកកកៅអីវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025។


បច្ចុប្បន្នក្រុមចំនួន៦ កក់កៅអីវគ្គ៨ក្រុមចុងក្រោយ៖
- ម៉ារ៉ុក
- សេណេហ្គាល
- កាមេរូន
- ម៉ាលី
- អេហ្ស៊ីប
- នីហ្សេរីយ៉ា
- កូតឌីវ័រ
- អាល់ហ្សេរី
កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖
- ថ្ងៃទី៩ មករា ២០២៦៖ ម៉ារ៉ុក ប៉ះ កាមេរូន
- ថ្ងៃទី៩ មករា ២០២៦៖ សេណេហ្គាល ប៉ះ ម៉ាលី
- ថ្ងៃទី១០ មករា ២០២៦៖ អាល់ហ្សេរី ប៉ះ នីហ្សេរីយ៉ា
- ថ្ងៃទី១០ មករា ២០២៦៖ អេហ្ស៊ីប ប៉ះ កូតឌីវ័រ

ពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025 ដែលប្រទេសម៉ារ៉ុក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតបើកឆាកកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ ហើយបញ្ចប់ទៅវិញគឺនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមាន២៤ប្រទេសចូលរួម។
គួរដឹងថាពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៧ ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប ឈ្នះពាននេះច្រើនជាងសរុប៧ដង ចំណែកឯកាមេរូន ឈ្នះ៥ដង និងហ្គាណា ឈ្នះ៤ដង៕



