លោក Indra Wahyudi Harahap គ្រូបង្វឹកជនជាតិឥណ្ឌូណេស៊ី បន្តដឹកនាំក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ត្រៀមសម្រាប់ពានធំៗនៅឆ្នាំ ២០២៦នេះ។

ក្រោយជួយក្លិបបញ្ជាការដ្ឋានអង្គរក្ស ឈ្នះជើងឯក​ ២ឆ្នាំជាប់​គ្នាលោកគ្រូ Indra Wahyudi Harahap ជនជាតិ​ឥណ្ឌូណេស៊ី បាន​ផ្ដល​បទសម្ភាសន៍​ជាមួយ​ង្នក​សារព័ត៌មានថា៖

ស្របពេលសហព័ន្ធកីឡាបាល់ទះកម្ពុជា ជូនដំណឹងដល់ ឯកឧត្តម លោកប្រធាន សមាគម-ក្លិបនិងសាធារណជនមេត្តាជ្រាបថា ការប្រកួតកីឡាបាល់ទះជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤។

ការប្រកួត ត្រូវបានកំណត់កាលបរិច្ឆេទប្រកួតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅទីលានកីឡាបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយប្រកួតលើវិញ្ញាសាទាំងផ្នែកបុរស និងនារី។

អាច​សេចក្ដីប្រកាស​លម្អិត ខាងក្រោម៖

សម្រាប់ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ កន្លង​ទៅ មាន៣១សមាគម-ក្លិប មកពី ២៥រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា ស្រប​ពេល​ម្ចាស់​ជើង​ឯក​ បាន​ទៅ​លើ​ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោយ​យក​ឈ្នះ​សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ក្នុង​លទ្ធផល ៣-២ ក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

គួរ​បញ្ជាក់ថា ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤​ គឺ​ជា​ការប្រកួត​ដណ្ដើម​ពាន​កីឡាបាល់ទះ​ដ៏​ធំ ដែលកន្លងទៅ​ត្រូវ​បាន​រៀប​ចំ ៣ដង ​រួច​មក​ហើយ ដោយ​ រដូរកាលទី១ ឆ្នាំ២០២២ ម្ចាស់ជើងឯក គឺសមាគមកីឡាបាល់ទះវិសាខា B និង រដូលកាលទី២ ឆ្នាំ២០២៣ ម្ចាស់ជើងឯក គឺសមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B និង​ចុង​ក្រោយ​រដូវ​កាលទី៣ ឆ្នាំ២០២៤ ម្ចាស់ជើងឯក គឺស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៕

Share.