សមាជិករបស់ក្រុមអង្គរថាយហ្គឺរ គឺកីឡាករ ឡោ ម៉េងជូ ឈ្នះងាជាកីឡាករល្អ ប្រចាំសប្តាហ៍ទី៧ លើវិញ្ញាសាទូរសព្ទដៃ ស្របពេលកីឡាករ ទីម វង្សរ៉ាវុធ របស់ណាហ្គាវើលដ៍ ឈ្នះងាជាកីឡាករល្អលើវិញ្ញាសាតេឡេបញ្ជា នៃពានរង្វាន់អេឡិចត្រូនិច Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ ។

កីឡាករ ឡោ ម៉េងជូ របស់អង្គរថាយហ្គឺរ

កីឡាករ ទីម វង្សរ៉ាវុធ របស់ណាហ្គាវើលដ៍

អត្ថបទពាក់ព័ន្ធ៖ eCPL៖ ណាហ្គាវើលដ៍ បន្តរក្សាកៅអីកំពូលតារាងទាំងពីរវិញ្ញាសា ត្រឹមសប្តាហ៍ទី៧

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៧

សម្រាប់រដូវកាលឆ្នាំ២០២៥-២៦ ខុសប្លែកពីរាល់ឆ្នាំ ដោយក្រុមហ៊ុន Cambodian Premier League បានដាក់បញ្ចូលវិញ្ញាសាថ្មីមួយបន្លែមទៀតនោះគឺការប្រកួតលើទូរសព្ទដៃ (Mobile) ខណៈ២រដូវកាលកន្លងទៅមានតែ១វិញ្ញាសាតែប៉ុណ្ណោះ (Console) ។

ចំពោះរដូវកាលឆ្នាំ២០២៥-២៦ នៃការប្រកួតពានរង្វាន់អេឡិចត្រូនិច (eCambodian Premier League) គឺមាន៩ក្រុមចូលរួមប្រកួត ស្របពេលដែលកីឡាតាមបណ្តាលក្លិបសរុបទាំងអស់គឺកើនឡើងដល់៣០នាក់ ប្រកួត​លើ២វិញ្ញាសា ទូរសព្ទដៃ និងដៃហ្គេម (Console + Mobile) ។

សូមរំឭកថា សម្រាប់​ការប្រកួតពានរង្វាន់អេឡិចត្រូនិច (eCambodian Premier League) រដូវកាលទី១ឆ្នាំ២០២៣-២៤ និងរដូវ​កាល​ឆ្នាំ២០២៤-២៥ ​ម្ចាស់​ជើងឯក បាន​ទៅ​លើកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ដោយកាលពីរដូវកាលទី១ បានយក​ឈ្នះ​លើក​កីឡាករ កីឡា​ករ មុត លី របស់ក្រុម​ព្រៃវែង ខណៈរដូវកាលឆ្នាំ២០២៤-២៥ កន្លងទៅបានយកឈ្នះលើកីឡាករ ខេម សុងហៃ របស់ក្រុមបឹងកេត នៅវគ្គផ្តាច់ព្រ័ត្រ៕

Share.