ក្រុមបាល់ទាត់ FC Barcelona បានយកឈ្នះ Athletic Club ក្នុងលទ្ធផល ៥-០ កាលពីវេលាទាបភ្លឺថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ កក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup 2026។

រង់ចាំក្រុមឈ្នះរវាង Real Madrid ទល់នឹង Atlético de Madrid នាកីឡដ្ឋាន King Abdullah Sports City Stadium ប្រទេសអារ៉ាប៊ីសាអូឌីត។

ដោយឡែកវគ្គផ្តាច់ព្រ័ត្រគឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នាកីឡដ្ឋាន King Abdullah Sports City Stadium ប្រទេសអារ៉ាប៊ីសាអូឌីត។
ពានរង្វាន់ Supercopa de España ឬ Spanish Super Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ដោយ FC Barcelona គឺជាក្រុមដែលអាចឈ្នះពាននេះច្រើនជាងគេសរុប ១៥លើក (១៩៨៣, ១៩៩១, ១៩៩២, ១៩៩៤, ១៩៩៦, ២០០៥, ២០០៦, ២០០៩, ២០១០, ២០១១, ២០១៣, ២០១៦, ២០១៨ និង ២០២៣ ២០២៥) ខណ: Real Madrid ឈ្នះ១៣លើក ខុសគ្នាតែ២លើកប៉ុណ្ណោះ៕

