ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងអំពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។ ការងារនេះ នឹងអនុវត្តចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅតំបន់មួយចំនួន តាមពេលវេលា និងទីកន្លែងដែលបានកំណត់។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ទោះបីមានការខិតខំប្រឹងប្រែងថែរក្សា មិនឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីជាទូទៅក៏ដោយ ការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ហើយសូមអភ័យទោសទុកជាមុនចំពោះការរអាក់រអួលដែលអាចកើតមាន៕




