កំពង់ស្ពឺ ៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ផ្តើមចេញពីទុស្សចរន្តអគ្គិសនី កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅក្នុងភូមិដក់ពរ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ផ្ទះទទួលរងនូវអគ្គិភ័យឆាបឆេះ សាងសង់ពីឈើ ប្រក់សុីប្រូ ថ្មក្រោម ទំហំ៦ម៉ែត្រx៨ម៉ែត្រ រងខូចខាតអស់ទាំងស្រុង ទាំងទ្រព្យសម្បត្តិ លុយ១៧០០ដុល្លារ ម្ចាស់រងគ្រោះមានឈ្មោះ គុយ គឹមសុង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះកើតហេតុ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សចរន្តអគ្គិសនី ឆាបឆេះភ្លាមៗ ត្រូវបានប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកគងពិសី មួយគ្រឿង របស់ស្នងការខេត្តមួយគ្រឿង ជួយពន្លត់ភ្លើង និងការពារភ្លើងឆេះរាល ៕

អត្ថបទ៖តាតុងសែនជ័យ

