ពាន​រង្វាន់លីគយុវជន អាយុ១៦ និង១៨ឆ្នាំ Cambodian Youth League ឆ្នាំ២០២៥-២៦ នឹង​ឈាន​ដល់​ការប្រកួត​​ជុំទី២ សប្ដាហ៍ទី១៣ហើយ នៅ​ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២៦នេះ។

U16 វិសាខា

ស្របពេល​សារព័ត៌មានត្រយង នឹង​ធ្វើ​ការ​ផ្សាយផ្ទាល់ ការប្រកួត​ទាំង ២គូ ដោយ U18 វិសាខា ជួបសាលាកីឡាបាល់ទាត់ជាតិ ដំណើរការពេលព្រឹក ៨:០០នាទី និង U16 វិសាខា ជួប សាលាកីឡាបាល់ទាត់ជាតិ ពេលរសៀល ម៉ោង ៣:៣០នាទី។

កម្មវិធីប្រកួត ជុំទី២ សប្ដាហ៍ទី១៣៖

តារាងចំណាត់​ថ្នាក់​ ត្រឹម​សប្ដាហ៍ទី១២៖

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន​ ១០​ក្រុម​ចូល​រួម​ប្រជែង​ពាន រួម​មាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវ​បាន​ចាប់ផ្ដើមកាល​ពី​ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕

Share.