នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយពិចារណាឲ្យបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយ:អនឡាញ ជាពិសេសសូមពិនិត្យថាតើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ។

ការប្រកាសរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធ និងការឆបោកកម្ចីអនទ្បាញ ក្រោមទំព័រហ្វេសប៊ុកឈ្មោះ “ម៉ាដាម កម្ចី” បានបង្ហោះផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីអនឡាញ៕

Share.