ដើម្បីផ្តល់ជាជម្រើស និងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍ និងទូរគ​មនា​គមន៍(ក.ប.ទ.) បាន​បញ្ចេញ​កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២ សម្រាប់​បកប្រែពីភាសា​ខ្មែរ​ទៅ​ភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញបានលឿនរហ័ស ក.ប.ទ. បាន​បង្កើត​កម្មវិធី​ទូរសព្ទគឺ TranslateKH ជំនាន់ទី២ និងបានដាក់ដំណើរការនៅក្នុង PlayStore និង AppStore ដែល​អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកបានដោយឥតគិតថ្លៃ។

បន្ថែមលើនេះ ក.ប.ទ. ក៏បានបង្កើតគេហទំព័រថ្មីមួយទៀតដែលមានអាសយដ្ឋាន www.translate.kh ដើម្បី​ឱ្យសាធារណជនងាយស្រួលចូលប្រើប្រាស់តាមកុំព្យូទ័រ និងងាយ​ចងចាំ​ឈ្មោះ​អាសយដ្ឋាន​គេហ​ទំព័រផងដែរ។

កម្មវិធីបកប្រែ TranslatKH ជំនាន់ទី២ មានសមត្ថភាព​ខ្ពស់អាចយល់​និង​ធ្វើការ​បកប្រែ​ផ្អែកតាម​បរិប​ទ​នៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត រួមបញ្ចូលជាមួយនិងបច្ចេកទេសសិក្សាស៊ីជម្រៅ (Deep Learning) និងម៉ូដែលភាសាធំ (Large Language Model)។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ TranslateKH និងគេហទំព័រ www.translate.kh ជាសាធារណៈដោយឥតគិតថ្លៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

មកដឹងពីរបៀបក្នុងការប្រើប្រាស់ Translate KH

យើងអាចប្រើប្រាស់ Translate KH បានទាំងនៅលើ Browser និង Bot របស់កម្មវិធីតេឡេក្រាម

វេបសាយ : https://translatekh.mptc.gov.kh

តេឡេក្រាម : https://t.me/TranslateKH_bot

ចុចនៅទីនេះដើម្បីមើលលម្អិត៖ https://sala.moeys.gov.kh/kh/contents/67aec22e8bd9e50b5fd5e201

Share.