ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ ជាក្រុមបីតំបន់អាស៊ាន តែមួយគត់ដែលបានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដា់ព្រ័ត្រ នៃពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 នៅទឹកដីនៃ ប្រទេសអារ៉ាប៊ីសាអូឌីត។

ដូចនេះ U23 វៀតណាម នឹងត្រូវតតាំងជាមួយ ក្រុម U23 ចិន នៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ ខណ: U23 ជប៉ុន ជួប U23 កូរ៉េខាងត្បូង ដោយការប្រកួត នឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ មករា ២០២៦។ ស្របពេលប្រកួតចំណាត់ថ្នាក់លេខ៣ ធ្វើឡើងថ្ងៃទី២៣ ដណ្ដើមជើងឯក ធ្វើឡើងនៅថ្ងៃទី២៤ មករា ២០២៦។

ក្នុងវគ្គជម្រុះពូល A ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ លេង៣ប្រកួត ឈ្នះទាំង៣ប្រកួត ឈរកំពូលរាងមាន ៩ពិន្ទុ ដឹកដៃ ហ្ស៊កដានី ឡើងមកកាន់វគ្គបន្ត ពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026។
ដោយឡែកសម្រាប់ដំណើរមកកាន់វគ្គនេះ គឺជាលើទី២ របស់បួកគេហើយ លើកទី១កាលពីឆ្នាំ២០១៨ ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ បានឈានជើងឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ តែត្រូវរង់បរាជ័យ របស់ក្រុម អ៊ូសបេគីស្ថាន របូតជើងឯក។
រំលឹកថា ក្នុងពានរង្វាន់មួយនេះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកជនជាតិជប៉ុន មិនអាចឡើងមកកាន់វគ្គចែកពូលនេះបានឡើង ដោយ៣ប្រកួតរកបាន៥ពិន្ទុ ឈរលេខ២ក្នុងពូល។ តែយ៉ាងណា ក៏ជាប្រវត្តិសាស្រ្តថ្មី សម្រាប់កម្ពុជា ប្រកួតមិនចាញ់សោះ ៣ប្រកួតក្នុងវគ្គជម្រុះក្នុងពូល ពិសេសមិនរបូតគ្រាប់បាល់សោះ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U-23 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ២០១៣ ដោយជប៉ុន ជាក្រុមឈ្នះជើងឯកច្រើនជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ: អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕


