ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ នឹងត្រូវតតាំងជាមួយ ចិន នៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ ខណ: ជប៉ុន ជួបកូរ៉េខាងត្បូង វគ្គពាក់កណ្ដាលផ្ដា់ព្រ័ត្រ នៃពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 នៅទឹកដីនៃ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២០ មករា ២០២៦។

កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃទី២០ មករា ២០២៦
- U23 វៀតណាម ជួប U23 ចិន ម៉ោង ៦:៣០នាទីល្ងាច (ម៉ោងនៅកម្ពុជា)
- U23 ជប៉ុន ជួប U23 កូរ៉េខាងត្បូង ម៉ោង ១០:៣០នាទីយប់ (ម៉ោងនៅកម្ពុជា)

រំលឹកថា ក្នុងពានរង្វាន់មួយនេះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកជនជាតិជប៉ុន មិនអាចឡើងមកកាន់វគ្គចែកពូលនេះបានឡើង ដោយ៣ប្រកួតរកបាន៥ពិន្ទុ ឈរលេខ២ក្នុងពូល។ តែយ៉ាងណា ក៏ជាប្រវត្តិសាស្រ្តថ្មី សម្រាប់កម្ពុជា ប្រកួតមិនចាញ់សោះ ៣ប្រកួតក្នុងវគ្គជម្រុះក្នុងពូល ពិសេសមិនរបូតគ្រាប់បាល់សោះ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U-23 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ២០១៣ ដោយជប៉ុន ជាក្រុមឈ្នះជើងឯកច្រើនជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ: អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕


