ភ្នំពេញ៖ ឃ្លាំងជួសជុលរថយន្តមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋរសនៅក្បែខាង និងសមត្ថកិច្ចចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ កាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


បើតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មិនកើតហេតុ គេបានឃើញអណ្តាតភ្លើងឆាបឆេះចេញពីក្នុងរថយន្តមួយគ្រឿង រួចបន្តឆេះរាលដាលទៅលើទូរថយន្តក្បែៗគ្នាយ៉ាងសន្ធោសន្ធៅ ភ្លាមៗពលរដ្ឋរសនៅក្បែខាងរួមទាំងម្ចាស់ទីតាំង បានទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចទាក់ទងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ទើមភ្លើងរលត់ទៅវិញ ។ ជុំវិញករណីអគ្គិភ័យនេះដែរ គឺមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ ពោលគឺខូចខាតតែរថយន្តមួយគ្រឿង ទូចំនួន៤ទូ។ ចំពោះមូលហេតុនៃការឆេះ សមត្ថកិច្ចជំនាញមិនទាន់អាចបញ្ជាក់បាននៅឡើយ។


អត្ថបទ៖ សេង សាវី

