បាត់ដំបង៖ លទ្ធផលបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ រដ្ឋបាលខេត្តបាត់ដំបង បានឯកភាពក្នុងការប្ដេជ្ញាបង្រ្កាប និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យមានប្រសិទ្ធភាព។

លើកក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសន្និបាតនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញដល់អាជ្ញាធរក្រោមឱវាត កងកម្លាំងទាំងអស់ត្រូវរួមគ្នាប្រកបដោយឆន្ទៈពិតប្រាកដក្នុងការប្ដេជ្ញាបង្រ្កាប និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ។

ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់មន្ត្រី និងកម្លាំងគ្រប់លំដាប់ថ្នាក់ឲ្យពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បង្រ្កាបល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

អត្ថបទ: ដំបងក្រញូង

