ក្រុម​ជម្រើសជាតិ​វៀតណាម ​អាយុក្រោម២៣ឆ្នាំ នឹង​ត្រូវ​ជួបកូរ៉េខាងត្បូង ដើម្បី​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣ (មេដាយសំរឹទ្ធ) នៃ​ពានរង្វាន់យុវជនប្រចាំទ្វីប​អាស៊ី AFC U23 Asian Cup Saudi Arabia 2026 នៅទឹក​ដី​នៃ ប្រទេស​អារ៉ាប៊ីសាអូឌីត នៅ​ថ្ងៃទី២៣ មករា ២០២៦នេះ។

ស្របពេល​​ក្រុម​ជម្រើសជាតិចិន ​អាយុក្រោម២៣ឆ្នាំ នឹង​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិជប៉ុន ​អាយុក្រោម២៣ឆ្នាំ ដើម្បី​ដណ្ដើម​ជើង​ឯក ​ពានរង្វាន់យុវជនប្រចាំទ្វីប​អាស៊ី AFC U23 Asian Cup 2026 នៅ​ថ្ងៃទី២៤ មករា ២០២៦។

គួរបញ្ជាក់​ថា ការប្រកួត​ពានរង្វាន់ជើងឯក​យុវជន​អាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីប​អាស៊ី AFC U-23 Asian Cup បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ២០១៣ ដោយ​ជប៉ុន ជាក្រុមឈ្នះជើងឯក​ច្រើន​ជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ:​ អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕

Share.