ក្រុមបាល់ទាត់ Al Nassr ក្រោមការដឹកនាំរបស់លោក Jorge Jesus និងមានខ្សែប្រយុទ្ធ Cristiano Ronaldo ជាប្រធានក្រុមកំពុងឈរចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់លីគកំពូល Saudi Professional League របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ស្របពេលក្រុមបាល់ទាត់ Al Hilal កំពុងឡើងជើងកាន់កាប់កំពូលតារាងបណ្តោះអាសន្ន ក្រោយឆ្លងកាត់១៦ប្រកួត ឈ្នះ១៤ ស្មើ២ មាន៤៤ពិន្ទុ ខណ: Al Nassr មាន៣៧ពិន្ទុ។

ពានរង្វាន់លីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ:ក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុតនៅលីគមួយនេះសរុប២១សម័យកាល ស្របពេល Al Nassr ដែល Ronaldo កំពុងប្រកបអាជីព ធ្លាប់ឈ្នះពាននេះ ១០លើកផងដែរ។

សម្រាប់ថ្លៃនឿយហត់ដែលក្លិប Al-Nassr នឹងផ្តល់ជូនខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងមួយឆ្នាំ៖
– ១៧៩ លានអឺរ៉ូក្នុងមួយឆ្នាំ
– ១៤,៩១៦,៦៦៧ លានអឺរ៉ូក្នុងមួយខែ
– ៣,៤៤២,៣០៨ លានអឺរ៉ូក្នុងមួយសប្តាហ៍
– ៤៩០,៤១១ អឺរ៉ូក្នុងមួយថ្ងៃ
– ២០,៤៣៤ អឺរ៉ូក្នុងមួយម៉ោង
– ៣៤១ អឺរ៉ូក្នុងមួយនាទី
– ៥.៦ អឺរ៉ូក្នុងមួយវិនាទី៕

Share.