
ក្រុមហ៊ុន Cambodian Premier League បានបញ្ចេញបញ្ជីឈ្មោះបេក្ខភាពកីឡាករល្អប្រចាំខែមករា ឆ្នាំ២០២៦ ចំនួន១១រូប ក្នុងនោះមានសមាជិករបស់ក្រុមទាំង១១ដែលជាសមាជិកមានឈ្មោះក្នុងបញ្ជីមុនជ្រើសរើស ខណៈសមាជិករបស់ក្រុមអឹមអូអាយ កំពង់ដេវ៉ា ចំនួន២រូបរួមមាន កីឡាករ ឌី ផារ៉ាន់ និង ម៉ុន វ៉ាន់ដា ក៏ត្រួវបាន CPL ជ្រើសចូលផងដែរ។

នេះជាបេក្ខភាពកីឡាករល្អប្រចាំខែមករា ឆ្នាំ២០២៦

ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ ដំណើរការបានជាង៥ខែហើយ ខណៈមានកីឡាករចំនួន៥រូបដណ្តើមបានពានកីឡាករល្អប្រចាំខែ គិតចាប់តាំងពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២៥។
នេះជាកីឡាករដែលឈ្នះពានប្រចាំខែ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៥៖
ទី១) កីឡាករ KWAME PEPRAH ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយ ឈ្នះពានកីឡាករល្អប្រចាំខែសីហា

ទី២) កីឡាករ Maksym Priadum ខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន ឈ្នះពានកីឡាករល្អប្រចាំខែកញ្ញា

ទី៣) កីឡាករ សុខ គ្រី សូហ្វាន ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់អង្គរ ឈ្នះពានកីឡាករល្អប្រចាំខែតុលា

ទី៤) កីឡាករ អ៊ុក សុវណ្ណ ខ្សែការពាររបស់ក្លិបបាល់ទាត់វិសាខា ឈ្នះពានកីឡាករល្អប្រចាំខែវិច្ឆិកា ។

កីឡាករ កើត ពេជ្រ របស់ក្រុមភ្នំពេញក្រោន ជាប់ឈ្មោះជាកីឡាករល្អប្រចាំខែធ្នូ ឆ្នាំ២០២៥


