វិស័យឧស្សាហកម្មកែច្នៃចំណីអាហារនៅក្នុងខេត្តកែប កំពុងមានសញ្ញាវិជ្ជមានថ្មី បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនក្រុមហ៊ុន SAISONS INVESTMENT CO., LTD. ដើម្បីបង្កើតរោងចក្រផលិតត្រីខកំប៉ុង និងទឹកត្រី ដែលមានទីតាំងស្ថិតក្នុងស្រុកដំណាក់ចង្អើរ។

យោងតាមការប្រកាសរបស់គណៈកម្មាធិការវិនិយោគកម្ពុជា គម្រោងថ្មីនេះមានទុនវិនិយោគសរុបប្រមាណ ៦,៦ លានដុល្លារអាម៉េរិក។ រោងចក្រនេះនឹងត្រូវសាងសង់ឡើងនៅលើទឹកដីនៃភូមិអន្ទង់សរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ តាមការរំពឹងទុក គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋចំនួន ១៧១ កន្លែង

ផលិតផលដែលក្រុមហ៊ុនត្រៀមចរាចរលើទីផ្សារ រួមមានទឹកត្រីដប និងប៊ីដុង រួមជាមួយត្រីខកំប៉ុងដែលមានស្លាកសញ្ញា “Made in Cambodia”។ ការវិនិយោគនេះ មិនត្រឹមតែជួយពង្រឹងសន្តិសុខស្បៀងក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនតម្លៃបន្ថែមដល់ផលនេសាទសមុទ្រកម្ពុជា និងកាត់បន្ថយការនាំចូលផលិតផលកែច្នៃពីបរទេសផងដែរ។

គួរបញ្ជាក់ថានេះជាជំហាន ថ្មីមួយទៀត របស់ខេត្តកែបក្នុងការប្រែក្លាយខ្លួនពីខេត្តដែលផ្ដោតលើ ទេសចរណ៍ តែមួយមុខមក ជាខេត្តដែលមានសក្ដានុពល ផ្នែកឧស្សាហកម្មកែច្នៃចំណីអាហារផង ដែរ៕

Share.