គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (គ.ជ.ប) បានបញ្ជាឱ្យមានការបោះឆ្នោតឡើងវិញនៅក្នុងអង្គភាពបោះឆ្នោតមួយក្នុងខេត្ត Phayao (ផាយ៉ៅ) និងការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងទីតាំងចំនួន ៧ ផ្សេងទៀត បន្ទាប់ពីមានបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោតសកលកាលពីថ្ងៃទី ៨ ខែកុម្ភៈ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ការបោះឆ្នោតថ្មីនឹងត្រូវធ្វើឡើងនៅក្នុងមណ្ឌលទី ១ អង្គភាពបោះឆ្នោតទី ៦ ក្នុងខេត្ត Phayao។ គណៈកម្មការក៏បានបញ្ជាឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងការិយាល័យបោះឆ្នោតចំនួន ៧ បន្ថែមទៀតផងដែរ។

ដោយឡែក គណៈកម្មាធិការរៀបចំការបោះឆ្នោតក៏បានលើកឡើងថា ដំណើរការរាប់សន្លឹកឆ្នោតថ្មីសម្រាប់សន្លឹកឆ្នោតនៅក្នុងខេត្ត Kanchanaburi (កាន់ចាណាក់បុរី)នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២២ ខែកុម្ភៈ។

ការប្រកាសនេះធ្វើឡើងចំពេលដែលមានការពិនិត្យយ៉ាងដិតដល់ទៅលើការបោះឆ្នោតថ្ងៃទី ៨ ខែកុម្ភៈ បន្ទាប់ពីមានបណ្តឹង និងសេចក្តីរាយការណ៍អំពីភាពមិនប្រក្រតីនៅក្នុងតំបន់មួយចំនួន។ គណៈកម្មការបានបញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលញត្តិនានាស្របតាមច្បាប់បោះឆ្នោត។

គណៈកម្មាធិការរៀបចំការបោះឆ្នោតមិនទាន់បានផ្តល់ព័ត៌មានលម្អិតភ្លាមៗអំពីមូលហេតុជាក់លាក់ ដែលនាំឱ្យមានដីកាបញ្ជាឱ្យបោះឆ្នោតឡើងវិញ និងរាប់សន្លឹកឆ្នោតឡើងវិញនៅឡើយទេ។

ដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតថ្មីនេះ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

ប្រភព៖ The nation

Share.