នៅ​ក្នុង​​មហាសន្និបាត​​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា លើក​ទី២០ ឆ្នាំ​២០២៦ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កុម្ភ: ឆ្នាំ​២០២៦ នេះ​ នៅ​សណ្ឋាគារ​ Raffles Hotel Le Royal ឯកឧត្តម សៅ សុខា បន្ត​ប្រធាន​ដឹកនាំ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក្នុង​អាណត្តិ​ថ្មី​​ទៀត​ឆ្នាំ ​២០២៦-២០៣០។

ក្រៅ​ពី​ឯកឧត្តម សៅ សុខា ជា​ប្រធាន​សហព័ន្ធ មាន​ឯកឧត្តម ខៀវ សាម៉េត ជា​អនុ​ប្រធាន​សហព័ន្ធ​ផង​ដែរ។ មហាសន្និបាត​ក៏​បាន​​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ផង​ដែរ​ដោយ​ក្នុង​នោះ៖

អាណត្តិ​ឆ្នាំ​២០២១-២០២៥៖ ជាប់​ឆ្នោតសមាជិកគណៈកម្មាធិការចំនួន៣រូប​មាន​លោក​ឧកញ៉ា ឬទ្ធី សំណាង, ឯកឧត្តម ឡា ឡៃ និង​លោក ដួង មាសចំរើន បេក្ខភាព​ដែល​ចូលរួម​​និង​សំលេង​គាំទ្រ​មាន៖
១) លោក​ឧកញ៉ា ឬទ្ធី សំណាង ៣១ សម្លេង
២) លោក ដួង មាសចំរើន មាន​៣១​សម្លេង
៣) ឯកឧត្តម ឡា ឡៃ មាន​២៧ សម្លេង
៤) លោក ខៀវ ចន្ថាវ័ន្ត មាន​១២​ សម្លេង
៥) លោក ហុក សុចិត្រា មាន​​១០​សម្លេង

អាណត្តិ​ឆ្នាំ​ ២០២២-២០២៦៖ ជាប់​ឆ្នោតសមាជិកគណៈកម្មាធិការ​មាន​ចំនួន២រូប មាន​​ឯកឧត្តម ឌី វិជ្ជា និង​ឯកឧត្តម តែម ម៉ឺន
បេក្ខភាព​ដែល​បាន​ចូលរួម​និង​សម្លេង​គាំទ្រ​មាន៖
១) ឯកឧត្តម ឌី វិជ្ជា មាន​៣៥​សម្លេង
២) ឯកឧត្តម តែម ម៉ឺន មាន​២២​សម្លេង
៣) លោក ហុក សុចិត្រា មាន​១៤​សម្លេង

អាណត្តិ​ឆ្នាំ​ ២០២៦-២០៣០៖ ជាប់​ឆ្នោត​មាន​២រូប មាន​​ឯកឧត្តម ឌី វិជ្ជា និង​ឯកឧត្តម តែម ម៉ឺន
បេក្ខភាព​ដែល​បាន​ចូលរួម​និង​សម្លេង​គាំទ្រ​មាន៖

១) ឯកឧត្តម ឌី វិជ្ជា

២) ឯកឧត្តម តែម ម៉ឺន

Share.