ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បានបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូលជាផ្លូវការហើយ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់ផ្នែកបុរស ខណៈនៅថ្ងៃទី២១ ខែកុម្ភៈ នេះ នឹងឈានដល់ការប្រកួតផ្នែកនារីវិញម្តង នៅក្នុងសាលបាល់ទះ នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ជាទីលានសម្រាប់ការប្រកួតដដែល។

អត្ថបទពាក់ព័ន្ធ៖ បេក្ខភាព១៦ក្រុម ដណ្តើមបានកៅអីពានរង្វាន់បាល់ទះសម្តេចក្រឡាហោម រដូវកាលនេះ – សារព័ត៌មានត្រយង – Troryorng Media
កម្មវិធីប្រកួតបាល់ទះផ្នែកនារី

សូមជម្រាបថា សម្រាប់កាប្រកួតពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ ឆ្នាំ២០២៦ នេះ មិនមានការលក់សំបុត្រឡើយ ដូចនេះប្រិយមិត្តបងប្អូនអ្នកស្នេហាបាល់ទះជាតិ អាចចូលរួមទស្សនា ដើម្បីលើកទឹកចឹត្តដល់កីឡាករ-កីឡាការិនី និងក្រុមដែលខ្លួនស្រលាញ់បាន។ ជាពិសេសព្រឹត្តិបាល់ទះដ៏ធំនោះ នឹងមានការផ្សាយផ្ទាល់ពីសារព័ត៌មានត្រយង លើ Facebook Page និង Youtube ថែមទៀតផង។


ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែកុម្ភ: និងបញ្ចប់ទៅវីញនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដោយមាន៣២សមាគម-ក្លិប មកពី ២៥រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាចូលរួមប្រកួត ចំពោះផ្នែកបុរស និង៨សមាគម-ក្លិប សម្រាប់ផ្នែកនារី៕

