ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បានរក​ឃើញ​ក្រុម​ដែល​ត្រូវ​កកកៅអី​វគ្គ​៤ក្រុម​ចុង​ក្រោយ​រួច​រាល់​សម្រាប​វិញ្ញាសាបាល់ទះបុរស ក្រោយបញ្ចប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយជាផ្លួវការ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ នៅក្នុងសាលបាល់ទះ នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

នេះជាក្រុមឡើងទៅវគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់ ស ខេង លើកទី៤ ឆ្នាំ២០២៦ ៖

  • ទី១) ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
  • ទី២) សមាគមកីឡាបាល់ទះវិសាខា
  • ទី៣) ក្រុមកងពលធំអន្តរាគមន៍លេខ៣
  • ទី៤) ក្រុមស្នងដ្ឋាននគរបាលខេត្តកោះកុង

លទ្ធផលវគ្គ៨ក្រុម

សមសភាព ៨សមាគម-ក្លិប សម្រាប់​ផ្នែកនារី

  • Maha Jak
  • សមាគមបាល់ទះក្រសួងមហាផ្ទៃ
  • ស្នងការ ន.ប រាជធានីភ្នំពេញ
  • CIA First Intl School
  • មន្ទីរអបរំ ខេត្តកណ្ដាល
  • ក្លិបបាល់ទះអកសមុទ្រ
  • មន្ទីរអបរំ រាជធានីភ្នំពេញ
  • មន្ទីរអបរំ ខេត្តពោធិ៍សាត់

សម្រាប់​កម្មវិធីប្រកួត​ ចាប់​ផ្ដើម​ពី​ថ្ងៃសៅរ៍ ទី២១ កុម្ភ: ២០២៦នេះ៖

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បានចាប់ផ្តើមប្រកួត​កាល​ពី​ថ្ងៃទី៧ ខែកុម្ភ: ដោយមាន ៣២សមាគម-ក្លិប មក​ពី ២៥រាជ​ធានី-ខេត្តទូទាំងប្រទេសកម្ពុជាចូលរួមប្រកួត ចំពោះផ្នែកបុរស និង៨សមាគម-ក្លិប សម្រាប់​ផ្នែកនារី គ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ខាងមុខ៕

Share.