ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ បានឈានដល់ការប្រកួតវគ្គ៨ក្រុមចុងក្រោយហើយ ដោយកាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅក្រុមម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ រកបានជ័យជម្នះនូវជើងទី១លើព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ នៅកីឡដ្ឋានគីរីវង់ ខេត្តតាកែវ។ ស្របពេលក្រុមអាយអេសអាយ ដង្កោសែនជ័យ ស្មើជាមួយក្រុមជើងឯកឆ្នាំចាស់ ២-២ នៅកីឡដ្ឋាន ISI Park ។

លទ្ធផលការប្រកួតវគ្គ៨ក្រុម៖

ជើងទី១
– គីរីវង់សុខសែនជ័យ ២-១ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានគីរីវង់សុខសែនជ័យ
– អាយអេសអាយ ដង្កោសែនជ័យ ២-២ ភ្នំពេញក្រោន នៅកីឡដ្ឋាន ISI Park

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយទាំងពីរជើង

សូមជម្រាបថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២១​ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវ​ឱ្យ​ក្រុមទាំង១៦ ​​ប្រកួត​ប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។

ក្រុមទាំង១៦ ដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ដោយគិត​ពី​វគ្គ​១៦ក្រុម ដល់​​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈវគ្គ​ផ្តាច់​ព្រ័ត្រ គឺ​ធ្វើ​តែ​​មួយ​ជើងទេ នៅ​ទឹក​ដី​កណ្តាល។

​សូមរំឭកថា ក្រុម​មន្ទីរ អយក ខេត្តកំពង់​ចាម ​ម្ចាស់​ជើង​ឯក​ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយ​​យក​ឈ្នះក្លិបបាល់ទាត់ឡាយ​អ៊ិនឃីង ខេត្តសៀម​រាប ២-១ នៅ​វគ្គផ្ដាច់ព្រ័ត្រ ក្នុង​ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២១ ធ្នូ ២០២៥។

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវ​រៀបចំឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ វិសាខា បានចំនួន៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.