ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករា បន្តចុះអនុវត្តន៍រៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងណែនាំដល់អាជីវករលក់ដូរ ម្ចាស់យានដ្ឋានជួសជុលរថយន្ត និងសាលារៀនឯកជន តាមបណ្ដោយផ្លូវ១៥៦ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈដងផ្លូវ។ 

ការចុះរៀបចំនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅចំណុចកំណាត់ផ្លូវលេខ ១៥៦ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ 

លោក ណុប ផា អភិបាលរងខណ្ឌ បានអោយដឹងថា ដោយអនុវត្តន៍តាមការណែនាំពីលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា លើការចុះត្រួតពិនិត្យ និរៀបចំសណ្តាប់ធ្នាប់ ចំពោះទីតាំងដែលប្រកបអាជីវកម្ម លើចិញ្ចើមផ្លូវ អោយមានរបៀបរៀបរយឡើងវិញ ដើម្បីសោភ័ណ្ឌភាព និងបរិស្ថានស្អាត។ 

អភិបាលរងខណ្ឌ៧មករា បានណែនាំដល់អ្នកគ្រប់គ្រងសាលារៀនឯកជន និងទីតាំងជួសជុលរថយន្ត ត្រូវបន្តការចូលរួមរក្សាសណ្ដាប់ធ្នាប់ កុំយកផ្លូវធ្វើជាចំណត បង្កការកកស្ទះ ត្រូវរក្សាសម្រាប់អ្នកធ្វើដំណើរ៕

អត្ថបទ៖ សេង សាវី

Share.