ស្ទឹងត្រែង៖ រដ្ឋបាលក្រុងស្ទឹងត្រែង រួមជាមួយក្រុមការងារមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ បានចុះរៀបចំសណ្តាប់ធ្នាប់ ពិនិត្យសំណង់សំយ៉ាបតាមផ្ទះ ប៉ះពាល់មកលើចំណីផ្លូវលេខ៦៤ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

តាមអាជ្ញាធរបានឱ្យដឹងថា អាជ្ញាធរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធ ដឹកនាំដោយលោក លី មីណា អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាព ចុះរៀបចំធ្វើសណ្តាប់ធ្នាប់ សំណង់សំយ៉ាបផ្ទះពលរដ្ឋ សង់ប៉ះពាល់មកលើចំណីផ្លូវសាធារណៈ។

អាជ្ញាធរបានអប់រំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ចូលរួមសហការណ៍ជាមួយអាជ្ញាធរ និងសូមឱ្យរុះរើចេញ នូវសំយ៉ាបសំណង់ ដែលលយហៀរមកលើចំណីផ្លូវ ដើម្បីឱ្យមានរបៀបរៀបរយល្អតាមដងផ្លូវ។
អត្ថបទ៖ តាតុងសែនជ័យ

