កំពង់ស្ពឺ ៖ អគ្គិភ័យឆាបឆេះឃ្លាំង ស្តុកអេតចាយដ៏ធំមួយកន្លែង ភ្លើងផ្សែងខ្មួលខ្មាញ់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ក្នុងភូមិមនោ រម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ កាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ភ្លើងនៅតែមិនទាន់រលត់ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យនៅបន្តបាញ់ទឹក។




តាមសមត្ថកិច្ចបានឱ្យដឹងថា ទីតាំងខាងលើស្តុកអេតចាយ ច្រើន គ្រឿងជ័រ រថយន្តចាស់ៗ ភ្លើងឆាបឆេះ មិនទាន់ដឹងថាមកពីមូលហេតុអ្វី ផ្សែងហុយខ្មួលងងឹតមេឃ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ទាំងរថយន្តដឹកទឹកឯកឃនផង សហការពន្លត់ភ្លើង អស់រយៈពេលច្រើនម៉ោង មកដល់ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ ភ្លើងនៅបន្តឆេះ មិនទាន់រលត់ទាំងស្រុងនោះទេ ៕






អត្ថបទ÷តាតុងសែនជ័យ

