ព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាបាល់ទះលីគបុរសអាស៊ីអាគ្នេយ៍ SEA V League លើកទី៦ ឆ្នាំ២០២៦ នឹងត្រឡប់មកវិញ ជាមួយប្រទេសចំនួន ៦ បង្ហាញវត្តមានចូលរួមក្នុងការប្រកួត រួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម ដោយមីយ៉ាន់ម៉ា ទើបតែបានបន្ថែមទៅក្នុងការប្រកួតក្នុងឆ្នាំនេះ។

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាបាល់ទះលីគបុរសអាស៊ីអាគ្នេយ៍ ជើងទី១ ហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៥-១៩ ខែកក្កដា ខណៈដែលឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះជើងទី២ ចាប់ពីថ្ងៃទី២២-២៦ ខែកក្កដា។
ទន្ទឹមនឹងនេះ ការប្រកួតផ្នែកនារី នឹងនៅតែមានក្រុមចំនួន៤ ក្រុមចូលរួមប្រកួតប្រជែងគឺ ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះជើងទី១ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ខណៈដែល ឈៀងម៉ៃ ប្រទេសថៃ នឹងធ្វើជាម្ចាស់ផ្ទះជើងទី២ ចាប់ពីថ្ងៃទី ៧ដល់៩ ខែសីហា ឆ្នាំ២០២៦។

ក្រោយបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាបាល់ទះប្រចាំទ្វីបអាស៊ាន SEA V League ឆ្នាំ២០២៥ លើកដំបូងនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ធ្វើមិនសូវបានល្អក៏ដោយ តែក៏ជាផលវិជ្ជមានមួយ ដើម្បីបន្តលើកមុខមាត់កម្ពុជាលើកឆាកអន្តរជាតិបន្តទៀត។ តែយ៉ាងណាក្រុមបាល់ទះជម្រើសជាតិកម្ពុជា មានឈ្មោះក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក FIVB Men’s Volleyball World Ranking កាលថ្ងៃទី២៣ កក្កដា ២០២៥ កនុំ្លងទៅ៕


