
ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ បានបញ្ចប់ការប្រកួតសប្តាហ៍ទី២៤ ហើយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្តរក្សាកៅអីកំពូលតារាង ទោះស្មើជាមួយក្រុមណាហ្គាវើលដ៍ ១-១ ក៏ដោយ ខណៈខ្លួនកំពុងមាន៥៥ពិន្ទក្នុងដៃ។
លទ្ធផលការប្រកួតសប្តាហ៍ទី២៤

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី២៤


សូមជម្រាបថា ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅខែឧសភា ខាងមុខ ខណៈក្រុមជាសមាជិកទាំង១១ ត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់ប្រចាំរដូវកាល៕

