លីគបាល់ទះតៃវ៉ាន់ TPVL បានបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុដំណាក់កាលទី១ ហើយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៦ ខណៈ Win Streak បានកក់ជើងឯករួចរាល់ ក្រោយមាន១០០ពិន្ទុក្នុងដៃមុនគេ ។

តារាងពិន្ទុ ត្រឹមសប្តាហ៍ទី២១

មុនទទួលបាន១០០ពិន្ទុ ក្រុមបាល់ទះ Win Streak បន្តរកបានជ័យជម្នះទាំង២ប្រកួត នៃសប្តាហ៍ទី ២១ ដោយ​កាល​ពីថ្ងៃសៅរិ៍ ទី៧ ខែមីនា បានយកឈ្នះលើ Taipei East Power ឈ្នះក្នុងលទ្ធផល ៣សិតទល់នឹង ១ និងនៅ​ថ្ងៃ​អាទិត្យ ទី៨ ខែមីនា បានយកឈ្នះ TSG SkyHawks ដោយលទ្ធផល ៣-២។

ចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ តទៅក្រុមបាល់ទះ Win Streak ត្រូវបន្តការប្រកួតសម្រាប់ដំណាក់កាលទី២ បន្ថែមទៀត ស្របពេលរូបមន្តប្រកួតគឺត្រូវប្រកួតប៉ះក្រុមលេខ៤ នៃតារាងចំណាត់ថ្នាក់រហូតដល់ក្រុមលេខ២ ចំនួន២ជើង។

ដូចនេះ កីឡាករ វឿន វាសនា របស់កម្ពុជា ត្រូវបន្តនៅជួយក្រុមបាល់ទះ Win Streak ចំនួន ៨ប្រកួតបន្ថែម​ទៀត​សម្រាប់​ដំណាក់​កាលទី២ ចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ៕

Share.