ភ្នំពេញ ៖ គណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចូលរួមពីអភិបាលរងរាជធានីភ្នំពេញ ចុះធ្វើរដ្ឋបាល ពិនិត្យទីតាំងស្នាក់នៅ ប្រមូលផ្តុំរបស់ជនបរទេស និងទប់ស្កាត់បទល្មើស Online Scams កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ក្នុងបុរីជីបម៉ុង តាមផ្លូវ១១៣K ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រកឃើញជនបរទេសស្នាក់នៅអត់ច្បាប់ អត់ឯកសារ ចំនួន៧នាក់ ស្រី១នាក់ ។

ប្រតិបត្តិការខាងលើ គណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចូលរួមពីលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ក្នុងបុរីជីបម៉ុង បានចំនួន ១៣៥ខ្នងផ្ទះ ក្នុងនោះក្រុមការងាររកឃើញ ជនបទេស ស្នាក់នៅ៧ខ្នងផ្ទះ មនុស្ស២៩នាក់ ស្រី៦នាក់ មាន១ខ្នងផ្ទះ មានជនបរទេស ស្នាក់ខុសច្បាប់ ចំនួន៧នាក់ ប្រុស៦នាក់ ស្រី១នាក់ មាន៣សញ្ជាតិ ជនជាតិចិន ៥នាក់ ជនជាតិឡាវ១នាក់ និងជនជាតិ មីយ៉ាន់ម៉ា១នាក់ ។

ជនបទេសទាំង៧នាក់ មាន២នាក់លួចឆ្លងដែនខុសច្បាប់ ចូលមកកម្ពូជា តាមប្រទេសឡាវ (ជនជាតិចិន)។ ជនបរទេស២នាក់ ទើបមកពី ខេត្តព្រះសុីហនុ ។ ជនបរទេស ៣នាក់ មកពីកោះពេជ្រ ខណ្ឌចំការមន ។

ក្រោយពីរកឃើញជនបរទេសចំនួន៧នាក់ ស្នាក់នៅអត់ច្បាប់ សមត្ថកិច្ចឃាត់នាំខ្លួន យកទៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.