ភ្នំពេញ ៖ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ច្រើននាក់ហើយបានលើកឡើង និងរអ៊ូរទាំ បញ្ហាស្រដៀងៗគ្នា ជុំវិញសន្តិសុខក្នុងមូលដ្ឋាន បង្កឡើងដោយក្រុមអ្នករើស រក អេតចាយពេលយប់ ឆ្លៀតលួចមិនរើសមុខ របស់របរ កំបុិកកំប៉ុក ស្បែកជើងផ្ទាត់ ដាក់ចោលមុខផ្ទះ ក៏ក្រុមអ្នករើសអេតចាយលួចដែរ ជាងនេះទៅទៀតសូម្បីតែផើងជី ក៏លួច ។




ពលរដ្ឋបន្តទៀតថា នាពេលបច្ចុប្បន្ននេះ ឃើញវត្តមានក្រុមអ្នកអូសរទេះ ស្ពាយបាវ ដើររកអេតចាយពេលរាត្រី បើឃើញពលរដ្ឋ ឬម្ចាស់តាមផ្ទះ នោះគាត់រើកកាយតែធុងសំរាមទេ តែបើស្ងាត់ បាត់ពីភ្នែកអ្នកភូមិ ចុបាស់ហើយលួចនេះ លួចនោះ ដែលមាននៅមុខផ្ទះ ផើងជ័រ ផើងជី លួចអស់ហើយ ទាំងក្បាលទុយោទឹកតាមមុខផ្ទះ ។ ហើយបាតុភាពនេះកើតមានឡើងសឹងគ្រប់មូលដ្ឋានទៅហើយ ដែលបង្កឡើងដោយក្រុមអ្នករើសអេតចាយ អុកឡុកក្នុងមូលដ្ឋានពេលយប់ ។




ដូចក្នុងវីដេអូ កាមេរ៉ាសុវត្តិភាពខាងលើ ជាសកម្មភាពលួចនៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ វេលាម៉ោង៣និង០៧នាទីទៀបភ្លឺថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ គឺលួចមិនរើសមុខ ។
ពលរដ្ឋសំណូមពរផងដែរ ដល់អាជ្ញាធរ សមរ្ថកិច្ច មេត្តាជួយមានវិធានការ លើក្រុមអូសរទេះ ស្ពាយបាវរើសអេតចាយពេលរាត្រី ដើម្បីសុវត្តិភាពក្នុងមូលដ្ឋាន ៕
