ព្រះសីហនុ៖ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បង្ក្រាបទីតាំង Scam Online មួយកន្លែង ឃាត់ខ្លួនជនបរទេសចំនួន៧៧នាក់ ដកហូតវត្ថុតាងមួយចំនួន កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបុរីស៊ីឡុងប៊េ ភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការខាងលើ ដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរងខេត្ត ក្រោមការសម្របសម្រួលពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះបង្ក្រាបករណី Scam Online និងជនបរទេសដែលស្នាក់នៅខុសច្បាប់ នៅទីតាំងខាងលើ ឃាត់ខ្លួនជនបរទេសបានចំនួន៧៧នាក់ កុំព្យូទ័រ៧៧គ្រឿង និងទូរស័ព្ទមួយចំនួនទៀតផង។

ក្រោយបង្ក្រាបបាន ជនបរទេសទាំងអស់ រួមជាមួយវត្ថុតាង នាំយកទៅសាកសួរនៅការិយាល័យជំនាញ ស្នងការខេត្តព្រះសីហនុ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.