ភ្នំពេញ៖ ប្រឡាយមេ ប្រព័ន្ធលូបង្ហូររំដោះទឹកក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ មានចំណុចខ្លះពេញដោយស្មៅ ព្រៃ ល្បាប់ភក់ ធ្វើឱ្យស្ទះចរន្តទឹកហូរ ខណៈដែលរដូវភ្លៀងជិតមកដល់ អាជ្ញាធរខណ្ឌឫស្សីកែវ កាយ ស្តារសម្អាតជាបន្តបន្ទាប់ ហើយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរខណ្ឌដោយមានវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្តចុះពិនិត្យ និងកាយស្តារ ប្រឡាយមេ ព្រែក ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។

តាមអាជ្ញាធរបានឱ្យដឹងថា តាមប្រឡាយ លូ កន្លែងខ្លះស្មៅ ព្រៃ ល្បាប់ភក់ កកពេញ ធ្វើឱ្យស្ទះចរន្តទឹកហូរ ហើយអាជ្ញាធរបានកាយស្តារជាបន្តបន្ទាប់ផងដែរ។

អាជ្ញាធរបន្តទៀតថា ខណៈដែលរដូវភ្លៀងជិតមកដល់ តាមប្រឡាយ ព្រែក កន្លែងដែលពេញដោយស្មៅ ភក់ ត្រូវបានអាជ្ញាធរខណ្ឌ ក្រុងភ្នំពេញ ដាក់គ្រឿងកាយស្តារសម្អាតឡើងវិញ៕
អត្ថបទ៖ តាតុងសែនជ័យ

