កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ កន្លងទៅមានហេតុការណ៍ប៉ះទង្គិចគ្នាខ្លាំងមួយរវាងក្រុម Atlético Mineiro ទល់នឹង Cruzeiro នៃពានរង្វាន់ Copa do Brasil លីគកំពូលនៃប្រទេសប្រេស៊ីល ដែលបណ្តាល​ឱ្យកីឡាករ​ជាមួយជាច្រើនរងរបួស ជាពិសេសអ្នកចាំទីរបស់ក្រុម Atlético Mineiro ។

បើតាមរបាយការណ៍ចុងក្រោយបានបញ្ជាក់ថា ក្រោយការប៉ះទង្គិចគ្នាយ៉ាងធ្ងន់រវាងក្រុមទាំងពីរ កាតដែល​អាជ្ញាកណ្តាល​ពិន័យលើកីឡាករកើនដល់២៣សន្លឹក ក្នុងនោះសុទ្ធតែជាកាតប្រហម ខណៈក្រុម Atlético Mineiro ទទួលពិន័យកាតក្រហមចំនួន ១២សន្លឹក និងក្រុម Cruzeiro ទទួលពិន័យកាតក្រហមចំនួន ១១សន្លឹក។

យ៉ាងណាមិញគិតមកត្រឹមថ្ងៃទី១០ ខែមីនា ឆ្នា២០២៦ នេះមិនទាន់មានការបញ្ជាក់ ឬការពិន័យជាបែប​ណា​មួយ ពីសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសប្រេស៊ីល នៅឡើយនោះទេ ខណៈលទ្ធផលរបស់​ក្រុម​ទាំងពីរ​នៅរក្សា​ទុក​ដដែល ដោយក្រុម Cruzeiro យកឈ្នះដោយលទ្ធផល ១-០ លើ Atlético Mineiro យកឈ្នះដោយលទ្ធផល ១-០ ។

ហេតុការណ៍ប៉ះទង្គិចគ្នាបែនោះមិនមែនជាលើកទី១ នោះឡើយនៅក្នុងពិភពបាល់ទាត់ ខណៈកាលពីខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅក្នុងការប្រកួតការរវាងក្រុមក្លឹប Claypole ទល់នឹងក្រុម Victoriano Arenas នៃលីគលំដាប់ទី៥ របស់ប្រទេសអាហ្សង់ទីន ក៏មានការប៉ះទង្គិចគ្នាធំមួយ រហូត​ឈានដល់​ការពិន័យ​កាត​ក្រហមរហូតដល់ ៣៦សន្លឹកក្នុង១ប្រកួត និងជាប្រកួតដែលគេចាត់ទុកថាជាប្រកួតដែលទទួលពិន័យកាត​ច្រើនជាង​គេ​បំផុត​ក្នុងប្រវត្តិសាស្ត្របាល់ទាត់៕

Share.