ឆ្លងកាត់២២ ប្រកួតរបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទើបស្មើជាលើកដំបូង ក្នុងជំនួន ១ទល់និង១ ជាមួយណាហ្គាវើលដ៍ សប្ដាហ៍ទី២៤ (Top ៦) នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦។

បច្ចុប្បន្នក្រុមកំពូលតារាងនេះ មាន៥៥ពិន្ទុ លេងបាន២២ប្រកួត ឈ្នះ១៨ប្រកួត ចាញ់ ៣ប្រកួត និងទើតែស្មើជាមួយណាហ្គាវើលដ៍ជាលើកដំបូងនៅរដូវកាលនេះ។
- ស្មើ ១ប្រកួត៖ ណាហ្គាវើលដ៍ ១-១ ប្រះខ័នរាជស្វាយរៀង
- ចាញ់ ៣ប្រកួតរួមមាន៖ ចាញ់ភ្នំពេញក្រោន ៣-២ សប្ដាហ៍ទី៦ ចាញ់បឹងកេត ២-១ សប្ដាហ៍ទិ១៤ ចាញ់វិសាខា ២-១ សប្ដាហ៍ទី១៥
តារាងចំណាត់ថ្នាក់ CPL ក្រោយបញ្ចប់សប្តាហ៍ទី២៤៖

ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២៦ បានឈានដល់ការប្រកួតតំបន់Top6 និង Bottom Five គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីកំណត់ចំណាត់ថ្នាក់ និងម្ចាស់ជើងឯក៕


