ក្លិបបាល់ទាត់ Ezra FC ដែលសម្បូរធនធានកីឡាករវ័យក្មេងនៃជម្រើសជាតិឡាវ បានគ្រង់ជើងឯកលីគឡាវ 2025–26 Lao League 1 ជាលើកទី២ នៅរដូវកាលឆ្នាំ២០២៥-២៦ ដែលជាការគ្រងជើងឯក ២ឆ្នាំជាប់គ្នារបស់ពួកគេ និងជាប្រវត្តិសាស្រ្តក្លិបបន្ទាប់ពីប្រើពេលអត់ ២២ឆ្នាំ ដែលនឹងទទួលបានឱកាសប្រកួតប្រជែងពានអន្តរជាតិនានានៅរដូវកាលថ្មីខាងមុខ។

ការគ្រងជើងឯករបស់ក្លិប Ezra FC ក្រោយប្រកួតបាន ១៧សប្ដាហ៍ ក្នុងចំណោមក្រុមទាំង១០ ដោយមាន ៤៦ពិន្ទុ លើក្រុម Young Elephant ដែលមានត្រឹម៤១ ពិន្ទុ ទោះសល់មួយប្រកួតទៀត បិទបញ្ចប់រដូវកាល Pepsi Lao League 1។
ប្រកួតចុងក្រោយ Ezra FC នឹងត្រូវជួប Young Elephant នៅថ្ងៃទី១៤ មីនា នោះមានន័យថា បើទោះបីជា Young Elephant យកឈ្នះ Ezra FC ក៏មិនមានពិន្ទុគ្រាប់គ្រាន់ដើម្បីឡើងទៅកាន់លេខ១ឡើយ។

២ឆ្នាំជាប់គ្នាក្រុមបាល់ទាត់ Ezra FC ក្រសោបបានពានធំៗ ២ នៅក្នុងប្រទេស មានដូចខាងក្រោម៖
- ម្ចាស់ជើងឯក CHAMPIONS OF LAO LEAGUE 25/26
- ម្ចាស់ជើងឯក CHAMPIONS OF PM CUP 25/26
- ម្ចាស់ជើងឯក CHAMPIONS OF LAO LEAGUE 24/25
- ម្ចាស់ជើងឯក CHAMPIONS OF PM CUP 24/25


ក្លិបបាល់ទាត់ Ezra FC គឺជាក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ក្លិបនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០៣ គិតរហូតមកដល់ពេលនេះវាមានអាយុកាល ២២ឆ្នាំហើយ និងជាករគ្រងជើងឯកលីគកំពូលរបស់ប្រទេសជាលើកដំបូងផងដែរ
គួរបញ្ជាក់ថា ជើងឯកលីគឡាវ Lao League 1 រដូវកាលឆ្នាំ២០២៥-២៦ បានចាប់ផ្ដើមដំណើរការ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ និងបិទបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ មាន១០ក្រុមចូលរួមប្រកួតប្រជែង៕


