បាត់ដំបង៖ វីរយុទ្ធជនរងរបួសមួយរូប ដែលកំពុងសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មអ្នកជំងឺ របួសខួរ និងខ្នង ខេត្តបាត់ដំបង បានទទួលអំណោយមនុស្សធម៌ និងការចាប់អារម្មណ៍ពីសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។


នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តម សុខ លូ អភិបាលខេត្ត និងប្រធានគណ:កម្មាធិការ សាខា បានចាត់ឱ្យ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍ នាំក្រុមចុះសួរសុខទុក្ខវីរយុទ្ធជនឈ្មោះ មិល លីឈន អាយុ ៣៧ឆ្នាំ ដែលមានគ្រួសារ ៤នាក់។ វីរយុទ្ធជននេះមានទីលំនៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ហើយរងគ្រោះធ្ងន់ពីគ្រាប់បាល់ដែលធ្វើឲ្យខួរឆ្អឹង និងខ្នងបាក់នៅថ្ងៃទី ១១ ធ្នូ ២០២៥។ បច្ចុប្បន្នវាកំពុងសម្រាកព្យាបាលចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦។


ក្នុងឱកាសនេះ, ឯកឧត្តម ផេង សិទ្ធី បាននាំអំណោយ មនុស្សធម៌រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារះប្រើប្រាស់ និងថវិកា មកសូមសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់វីរយុទ្ធជន និងគ្រួសាររបស់គាត់។ ព្រមទាំងបានផ្ញើសារ អាណិត និងក្តីស្រឡាញ់ចំពោះវីរយុទ្ធជន និងការលះបង់ដ៏ធំធេងរបស់គាត់ក្នុងការការពារទឹកដីជាតិ។


វីរយុទ្ធជន និងគ្រួសាររបស់គាត់ បានលើកដៃប្រណម្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងផ្តល់ក្តីសង្ឃឹមដល់ប្រជាជនដែលមានទុក្ខលំបាក។





ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ និងកោតសរសើរដល់ភរិយា និងក្រុមគ្រួសារវីរយុទ្ធជន ដែលបានលះបង់ខ្ពស់សម្រាប់ការងារជាតិ និងសុវត្ថិភាពប្រជាជន៕

