ភ្នំពេញ ៖ មនុស្ស៦៥នាក់ ក្នុងនោះជនជាតិចិនចំនួន៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online មួយកន្លែង ទីតាំងស្ថិតនៅខុនដូរ ហ្គោលឌិន វ័ន Golden One អគារលេខ៤១ ជាន់ទី៣០ បន្ទប់គ្មានលេខ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។

ប្រតិបត្តិការខាងលើដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បើកការបង្ក្រាប ឃាត់ខ្លួនមនុស្សចំនួន៦៥នាក់ ក្នុងនោះជនជាតិចិនចំនួន០៨នាក់ ដកហូតបានវត្ថុតាងមួយចំនួនធំ ។

ក្រោយបង្ក្រាបបាន ជនឃាត់ខ្លួន និងវត្ថុតាង សមត្ថកិច្ចនាំយកទៅស្នងការរាជធានីភ្នំពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕




