ក្លិបបាល់ទាត់បឹងកេត និងវិសាខា ដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះលើកគូប្រលកួតសរុបទាំង ២ជើង ក្រោយបញ្ចប់ការប្រកួតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

លទ្ធផលការប្រកួតវគ្គ៨ក្រុម ទាំង២ជើង ៖
- បឹងកេត ២-០ កងយោធពលខេមរភូមិន្ទ (លទ្ធផលសរុបទាំង២ជើង ៤-០)
- វិសាខា ៤-០ ណាហ្គាវើលដ៍ (លទ្ធផលសរុបទាំង២ជើង ៦-២)
កម្មវិធីប្រកួតជើងទី២៖
- ១៨ មីនា ២០២៦៖ ព្រះខ័នរាជស្វាយរៀង ប៉ះ គីរីវង់សុខសែនជ័យ (លទ្ធផលជើងទី១ ១-២)
- ១៨ មីនា ២០២៦៖ ភ្នំពេញក្រោន ប៉ះ អាយអេសអាយ ដង្កោសែនជ័យ (លទ្ធផលជើងទី១ ២-២)
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ វិសាខា បានចំនួន៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕


