ភ្នំពេញ៖ រដ្ឋបាលសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ចុះអប់រំផ្សព្វផ្សាយតាមផ្ទះ ហាងកោសជប់ ផ្ទះសំណាក់ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ កម្លាំងពលរដ្ឋលើស្ត្រីក្រោមអាយុ១៨ឆ្នាំ។

តាមអាជ្ញាធរបានឱ្យដឹងថា ដើម្បីទប់ស្កាប់ការកេងប្រវ័ញ្ចកម្លាំងពលរដ្ឋលើកុមារ លើស្ត្រីក្រោមអាយុ១៨ឆ្នាំ ចូលបម្រើការងារតាមហាង ផ្ទះកោសជប់ ផ្ទះសំណាក់ ជួញដូរផ្លូវភេទ ទើបរដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះអប់រំណែនាំដល់ម្ចាស់ទីតាំង ដែលសកម្មភាពលួចលាក់ស្ត្រីក្រោមអាយុ១៨ឆ្នាំចូលបម្រើការងារ ល្មើសនឹងច្បាប់សង្គម។

អាជ្ញាធរអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋម្ចាស់ទីតាំង ចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីទប់ស្កាត់ការជួញដូរផ្លូវភេទ កម្លាំងពលកម្មលើកុមារ និងសូមរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរ សមត្ថកិច្ច នៅក្បែរលោកអ្នក៕

អត្ថបទ៖ តាតុងសែនជ័យ

Share.