នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក ដើម្បីវាយតម្លៃស្ថានភាពនៃការផ្គត់ផ្គង់ និងការប្រែប្រួលនៃតម្លៃជីកសិកម្ម ក្នុងបរិបទនៃសម្ពាធទីផ្សារសកលបណ្ដាលមកពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា។
អង្គប្រជុំបានពិនិត្យឃើញថា នៅកម្ពុជានឹងមិនខ្វះខាតជីសម្រាប់ផ្គត់ផ្គង់លើ វិស័យកសិកម្មនោះទេ ប៉ុន្តែសម្ពាធទីផ្សារសកលបណ្តាលមកពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យថ្លៃកើនឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យអ្នកផ្គត់ផ្គង់ជី ថ្នាំសម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យជូនកសិករអាចទទួលយកបានសម្រាប់យកទៅប្រើប្រាស់នៅរដូវបង្កបង្កើនផលខាងមុខ៕


អត្ថបទ៖ត្រយង
