ក្លិបបាល់ទាត់កម្ពុជា ចំនួន៣បានបង្ហាញផែនការសាងសង់កីឡដ្ឋានរបស់ខ្លួនមុនចូលឆ្នាំខ្មែរឆ្នាំ២០២៦ រួមមានដូចជា៖


១.ក្លិបបាល់ទាត់ ឡាយអ៊ិន ឃីង រៀបចំពិធីក្រុងពាលី និងបើកការដ្ឋានសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនជាផ្លូវការនៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។


២.ក្លិបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា បើកការដ្ឋានសាងសង់ “កីឡដ្ឋាន កំពង់ដេវ៉ា អារេណា” នៅខេត្តព្រះសីហនុ។


៣.សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បញ្ចេញគម្រោងសាងសង់កីឡដ្ឋានស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ក្រៅពីក្លិបទាំង៣ខាងលើ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបង្ហាញវឌ្ឍនភាព នៃការសាងសង់ទីស្នាក់ការ កីឡដ្ឋានគោកធ្លក ហើយបច្ចុប្បន្ននេះ សម្រេចបានប្រមាណ ២៨%៕



