បឹងកេត ជួប​ព្រះខ័នរាជស្វាយរៀង ខណ:​វិសាខា ជួប​អាយអេសអាយ ដង្កោសែនជ័យ នៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្តេច​តេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦។

លទ្ធផលការប្រកួតវគ្គ៨ក្រុម ទាំង២ជើង៖

  • បឹងកេត ៤-០ កងយោធពលខេមរភូមិន្ទ
  • វិសាខា ៦-២ ណាហ្គាវើលដ៍
  • ព្រះខ័នរាជស្វាយរៀង ៥-៣ គីរីវង់សុខសែនជ័យ
  • ភ្នំពេញក្រោន ២-៤ អាយអេសអាយ

​សម្រាប់​កម្មវិធីប្រកួត​ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្តេច​តេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ ជើងទី១ នឹង​ត្រូវ​ធ្វើ​ឡើង​ នៅ​ថ្ងៃទី២២ មេសា ខណ:​ជើង​ទី២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៩ មេសា ២០២៦។

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ ត្រូវ​រៀបចំឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ បាន ៣លើក វិសាខា បាន​ ៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.