ត្រឹមសប្ដាហ៍ទី២៥ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាលថ្មីឆ្នាំ ២០២៥-២៦ ឃើញថា ក្លិបបាល់ទាត់វិសាខា ជាក្រុមតែមួយដែល ត្រូវពិន័យកាតតិចជាងគេ ត្រឹម៣៧សន្លឹកប៉ុណ្ណោះ ក្នុងចំណោមកាតសរុប ៥៥៨កាត។

ក្រុមដែលត្រូវពិន័យកាតច្រើន ជាងគេ ត្រឹមសប្ដាហ៍ទី២៥ នៅលីគកំពូលកម្ពុជា៖
- ភ្នំពេញក្រោន កាតសរុប ៦៥សន្លឹក កាក្រហម ៥សន្លឹក
- អង្គរថាហ្កឺរ កាតសរុប ៦០សន្លឹក កាក្រហម ៤សន្លឹក
- ព្រះខ័នរាជស្វាយរៀង កាតសរុប ៥៩សន្លឹក កាក្រហម ២សន្លឹក
- អឹម អូ អាយ កំពង់ដេវ៉ា កាតសរុប ៥៧សន្លឹក កាក្រហម ៣សន្លឹក
- ណាហ្គាវើលដ៍ កាតសរុប ៥៦សន្លឹក កាក្រហម ៦សន្លឹក
- ឡាយ ខេត្តព្រះសីហនុ កាតសរុប ៥២សន្លឹក កាក្រហម ៣សន្លឹក
- បឹងកេត កាតសរុប ៥០សន្លឹក កាក្រហម ៣សន្លឹក
- អាយអេសអាយ ដង្កោសែនជ័យ កាតសរុប ៤៣សន្លឹក កាក្រហម ៣សន្លឹក
- កងយោធពលខេមរភូមិន្ទ កាតសរុប ៤០សន្លឹក កាក្រហម ៣សន្លឹក
- គិរីវង់សុខសែនជ័យ កាតសរុប ៣៩សន្លឹក កាក្រហម ៥សន្លឹក
- វិសាខា កាតសរុប ៣៧សន្លឹក កាក្រហម ៤សន្លឹក
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ ២០២៥-២៦ ដែលកំពុងដំណើរការ នឹងបានឈាន់ដល់ការប្រកួតសប្ដាហ៍ទិ២៦ នៅថ្ងៃសៅរ៍ អាទិត្យ នេះ ស្របពេលព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៥៨ពិន្ទុ។

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាលថ្មីឆ្នាំ ២០២៥-២៦ ចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ ភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ៕


