ក្រុមបាល់ទាត់ព្រះ​ខ័ន​រាជស្វាយរៀង តំណាងកម្ពុជា នឹងត្រូវជួប Manila Digger របស់ហ្វីលីពីន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់​ទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦។

  • ជើងទី១ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
  • ជើងទី២ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Rizal Memorial Stadium ប្រទេសហ្វីលីពីន។

មុនប៉ះព្រះខ័នរាជស្វាយរៀង ក្រុមបាល់ទាត់ Manila Digger បន្តប្រកួតមិនចាញ់សោះនៅលីគកំពូលហ្វីលីពីន Philippines Football League រដូវកាល ២០២៦ ក្រោយឆ្លងកាត់ ១៣ប្រកួត ឈ្នះ១០ ស្មើ៣ មិនចាញ់សោះ មាន៣៣ពិន្ទុ ឈរលេខ៤។

ស្របពេលព្រះខ័នរាជស្វាយរៀង ក៏បន្តកាន់កាប់កំពូលតារាងលីគកំពូលកម្ពុជា CPL ក្រោយឆ្លងកាត់ ២៣ប្រកួត ឈ្នះ១៩ ស្មើ១ ចាញ់៣ មាន៥៨ពិន្ទុ។

ការប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំង២ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ ត្រូវ​បានចាប់​ផ្ដើម​ វគ្គ៨ក្រុមតំបន់​ខាងកើត​ចាប់​ផ្ដើម​នៅ​ថ្ងៃទី៥ មីនា ស្រប​ពេល​តំបន់​ខាង​លិច ​ត្រូវ​បាន​ពន្យា​ពេល ដោយ​សារ​ស្ថាន​ភាព​ភូមិសាស្ត្រ ខណៈវគ្គ​ផ្ដាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕

Share.