កំពង់ចាម៖ លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ និងលោកជំទាវ នី ចាន់ធីតា បានដឹកនាំថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនស្ត្រីម្នាក់ ដែលសម្រាលកូនភ្លោះ ៣នាក់ (ស្រីទាំង៣) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។


ក្នុងឱកាសនោះ លោកជំទាវ ហេង សំអាន បាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិ និងបានលើកទឹកចិត្តឲ្យក្រុមគ្រួសារយកចិត្តទុកដាក់ថែទាំសុខភាពម្តាយ និងទារិកា ដោយអនុវត្តអនាម័យឲ្យបានល្អ តាមការណែនាំរបស់គ្រូពេទ្យ។


ជាមួយគ្នានេះ លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានជួយសម្រាលកូនប្រកបដោយជំនាញ និងធានាសុវត្ថិភាពទាំងម្តាយ និងកូន ក្នុងករណីដ៏កម្រនេះ៕

អត្ថបទ÷អាចារ្យលាក់

Share.