ឆ្លងកាត់អស់២៥សប្តាហ៍ មានកីឡាករតែ១២រូបប៉ុណ្ណោះដែលបានបង្ហាញខ្លូនលើទីលានច្រើននាទីជាងគេ តាមក្រុមនីមួយៗនៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ ។

សារព័ត៌មានត្រយង សូមលើកយកកីឡាករចំនួន១២រូបដែលបង្ហាញខ្លួនច្រើនជាងគេ នៅ CPL ៖

  • ទី១) កីឡាករ កយ​ សាលីម អ្នកចាំទីរបស់បឹងកេត បង្ហាញខ្លូនបាន២០៧០នាទី ទទួលបានកាតលឿង ២សន្លឹក រក្សាសំណាញ់ទី១០លើក ជាប់ងាកីឡាករល្អ ៣លើក។
  • ទី២) រ៉េត លីហេង អ្នកចាំទីរបស់ណាហ្គាវើលដ៍ បង្ហាញខ្លូនបាន២០៧០នាទី ទទួលបានកាតលឿង ២សន្លឹក រក្សាសំណាញ់ទី៧លើក ជាប់ងាកីឡាករល្អ ១លើក។
  • ទី៣) កីឡាករ វីរៈ ដារ៉ា អ្នកចាំទីរបស់ណាហ្គាវើលដ៍ បង្ហាញខ្លូនបាន២០៧០នាទី ទាត់ចូលទី១គ្រាប់ ទទួលបានកាតលឿង ១សន្លឹក រក្សាសំណាញ់ទី៩លើក ជាប់ងាកីឡាករល្អ ១លើក។
  • ទី៤) កីឡាករ KELLY SEAN BROGAN របស់បឹងកេត បង្ហាញខ្លូនបាន២០៧០នាទី ទាត់ចូលទី១គ្រាប់ ទទួលបានកាតលឿង ២សន្លឹក ជាប់ងាកីឡាករល្អ ២លើក។
  • ទី៥) កីឡាករ MASUTANI TAKARA របស់អង្គរថាយហ្គឺរ បង្ហាញខ្លូនបាន១៩៥៩នាទី ទាត់ចូលទី៤គ្រាប់ ជាប់ងាកីឡាករល្អ ១លើក។
  • ទី៦) កីឡាករ ONDA SONOSUKE របស់អាយអេសអាយដង្កោសែនជ័យ បង្ហាញខ្លូនបាន១៨៩០នាទី ទាត់ចូលទី២គ្រាប់ ។
  • ទី៧) កីឡាករ SAMUEL OFORI របស់គិរីវង់សុខសែនជ័យ បង្ហាញខ្លូនបាន១៩៤៧នាទី ទាត់ចូលទី២គ្រាប់ ទទួលបានកាតលឿង ២សន្លឹក ជាប់ងាកីឡាករល្អ ១លើក។
  • ទី៨) កីឡាករ ចាន់ សានីត របស់អឹមអូអាយកំពង់ដេវ៉ា បង្ហាញខ្លូនបាន១៩២៨នាទី ទាត់ចូលទី១គ្រាប់ ចូលទីខ្លូនឯង១គ្រាប់ ទទួលបានកាតលឿង ៣សន្លឹក។
  • ទី៩) កីឡាករ FEHER RAUL-MIHAI របស់ភ្នំពេញក្រោន បង្ហាញខ្លូនបាន១៩៨០នាទី ទាត់ចូលទី៦គ្រាប់ ទទួលបានកាតលឿង ៥សន្លឹក ជាប់ងាកីឡាករល្អ ១លើក។
  • ទី១០) កីឡាករ Kim Hyeon Su របស់ឡាយហ្វខេត្តព្រះសីហនុ បង្ហាញខ្លូនបាន១៨៩០នាទី ទាត់ចូលទី១០គ្រាប់ ទទួលបានកាតលឿង ៦សន្លឹក ជាប់ងាកីឡាករល្អ ២លើក។
  • ទី១១) កីឡាករ SHORI MURATA របស់កងយោធពលខេមរភូមិន្ទ បង្ហាញខ្លូនបាន១៩៨០នាទី ជាប់ងាកីឡាករល្អ ១លើក។
  • ទៅ១២) កីឡាករ SHORI MURATA របស់វិសាខា បង្ហាញខ្លូនបាន១៧៩៨នាទី ទាត់ចូលទី២គ្រាប់ ទទួលបានកាតលឿង១សន្លឹក ជាប់ងាកីឡាករល្អ ២លើក។

សូមជម្រាបថា លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតជើងទី២រួចរាល់ ខណៈពេលនេះកំពុងបន្តប្រកួតវគ្គក្រុមក្នុងតំបន់ចំណាច់ថ្នាក់ទី១ ដល់ទី៦ (Top 6) និងក្រុមចំណាត់ថ្នាក់ទី៧ដល់ទី១១ ខណៈជើងឯកនឹងរកឃើញនៅខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕

Share.