តារាក្នុងវិស័យសិល្បៈ និងពិធីការិនីអាជីព លោកស្រី គង់ សុជាតិ បង្ហាញថា ការថែរក្សាសុខភាព និងសម្រស់ គឺជាចំណុចសំខាន់ដែលនាងយកចិត្តទុកដាក់ជានិច្ច ទោះបីមានវ័យជាង ៥០ឆ្នាំក៏ដោយ ក៏នៅតែរក្សាបានភាពក្មេងស្រស់ស្អាត។ នាងអះអាងថា ការរស់នៅមានវិន័យ តាមរយៈអាហាររូបត្ថម្ភល្អ និងការហាត់ប្រាណ ជាគន្លឹះសំខាន់ ប៉ុន្តែការជ្រើសរើសផលិតផលគុណភាព ក៏មានសារៈសំខាន់ដែរ។
សូមចុចអាន៖ កូនស្រី គង់ សុជាតិ គឺជាយុវតីខ្មែរដំបូងឈ្នះមេដាយសិស្សពូកែចំនួន ៩ ពីប្រទេសកូរ៉េ



នៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផល ណាត់អ៊ែនហ្វម (Nat&Form) ដែលជាផលិតផលប្រទេសបារាំង លោកស្រី គង់ សុជាតិ អះអាងថា សុខភាព និងសម្រស់ គឺជាចំណែកដ៏សំខាន់ដែលនាងយកចិត្តទុកដាក់បំផុត តាមរយៈរបបអាហារ និងការហាត់ប្រាណ។ ប៉ុន្តែលើសពីនេះ ការប្រើប្រាស់ផលិតផល រឹតតែមិនត្រូវថ្លោះធ្លោយ។
តារាស្រីថ្មីមាត់ពូកែ លោកស្រី គង់ សុជាតិ បានប្រើប្រាស់ជាក់ស្ដែងផលិតផល Nat&Form និងយល់ឃើញថា មានគុណភាពខ្ពស់ មានប្រសិទ្ធភាពពិតប្រាកដក្រោយប្រើប្រាស់ ហើយមានគុណតម្លៃក្នុងការថែរក្សាបរិស្ថាន មិនប្រើផ្លាស្ទិក ធ្វើឱ្យលោកស្រីមិនស្ទាក់ស្ទើរក្នុងការទទួលយកតំណែងជាទូតសុច្ឆន្ទៈ។
លោក ពូ ន័ព្វរ៉ាត់ នាយកគ្រប់គ្រងក្រុមហ៊ុន ចេ.រ៉ូយូ ដែលនាំចូល និងចែកចាយផលិតផល Nat&Form បញ្ជាក់ថា Nat&Form ជាម៉ាកយីហោល្បីរបស់ប្រទេសបារាំង ដែលមានប្រវត្តិផលិត ជាង ៣០ឆ្នាំ មានផលិតផលជាង ៩០០មុខ និងកំពុងចែកចាយលើទីផ្សារពិភពលោកយ៉ាងសកម្ម។
ផលិតផល ណាត់អ៊ែនហ្វម មានច្រើនប្រភេទសម្រាប់បំប៉នសុខភាព និងសម្រស់ មនុស្សគ្រប់វ័យ។ ក្នុងនោះមានមួយចំនួនជួយដល់សុខភាព និងការលូតលាស់បញ្ញា និងសព៌ាង្គកាយរបស់កុមារផងដែរ។
ក្នុងព្រឹត្តិការណ៍សម្ពោធផលិតផល និងប្រកាសទូតសុច្ឆន្ទៈជាផ្លូវការ ថ្ងៃទី២៣-មីនា-២០២៦ ដែលមានវត្តមានចូលរួមពីលោក កាទ្រី ប៉ាស្កាល់ (Mr.Catry Pascal) ប្រធានសភាពាណិជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIF) រួមទាំងភ្ញៀវកិត្តិយសច្រើនកុះក លោក ពូ ន័ព្វរ៉ាត់ សម្ដែងសុទិដ្ឋិថា ពលរដ្ឋកម្ពុជានឹងគាំទ្រផលិតផលធម្មជាតិ មានស្ដង់ដារគុណភាពខ្ពស់ Nat&Form របស់បារាំង។

















